Friday, August 31, 2018

សួន​មេអំបៅ​មួយ​កន្លែង​នៅ​ខេត្ត​កែប

សួន​មេអំបៅ​មួយ​កន្លែង​នៅ​ខេ
ត្ត​កែប
នៅ​ខេត្ត​កែប ក្រៅពី​ទៅ​លេង​កន្លែង​កម្សាន្តបែប​​ធម្មជាតិ​ដូច​ជា​ឆ្នេរកែបជា​ដើម​នោះ អ្នក​ទេសចរ​ក៏​អាច​រក​កន្លែង​កម្សាន្ត​បែបកែរច្នៃបាន​ដែរ ដោយ​មាន​កន្លែង​មួយ​ឈ្មោះថា​សួន​មេអំបៅ​ខេត្ត​កែប។ ដើម្បី​ទៅ​ដល់​សួននេះ​អ្នក​ទេសចរ​ត្រូវ​​ចំណាយ​ពេលធ្វើ​ដំណើរ​ដោយ​រថយន្ត​ឬម៉ូតូ​ប្រហែលជា​ប្រាំនាទីពី​វិមានឯករាជ្យ​ទៅ​តាម​សញ្ញា​ប្រាប់ទិសដែល​ដាក់នៅ​ក្បែរ​នោះ។

អ្នក​ស្រី​ ណន ស្រីនាង ជា​អ្នកទទួល​ភ្ញៀវនៅទី​នោះ​ បាន​ប្រាប់​ Sabay​ថា​ សួន​មេអំបៅ​​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ២០១២​និង​បាន​បើក​ឲ្យ​អ្នកទេសចរ​ចូល​កម្សាន្ត​ជារៀង​រាល់ថ្ងៃ​​ចាប់​ពី​ម៉ោង​៧ព្រឹក​ ដល់​ម៉ោង​៥ល្ងាច​។

អ្នកស្រី​បន្តថាៈ «ថ្ងៃ​ណា​ត្រូវ​មនុស្ស​ច្រើនក៏​ច្រើន​ដែរ​ ២០នាក់ ​៣០នាក់​ បើ​ថ្ងៃ​សៅរ៍ ​អាទិត្យ​ ចូល​៨០​នាក់​អីចឹង​ទៅ ​នេះ​ជា​ចំនួនភ្ញៀវខ្មែរ​ទេ តែ​បរទេស​ផ្សេង...បរទេស​ជួន​កាល​២០នាក់ ​១០នាក់ ៥​នាក់​តាម​ថ្ងៃ​»។

អ្នកស្រី​ឲ្យ​ដឹង​ដែរថា​តម្លៃ​សំបុត្រ​មួយ​ដុល្លារ​សម្រាប់​ជន​បរទេស និង​សម្រាប់​ភ្ញៀវ​ជាតិ​វិញ​គឺមិន​បាន​កំណត់ទេ​អាស្រ័យ​លើ​ការ​បរិច្ចាក​ទៅ​វិញ។ អ្នក​ស្រី​រៀបរាប់​ថាៈ «ខ្មែរ​យើង​ឲ្យ​សំបុត្រ​ ហើយ​គេ​បរិច្ចាក​បើ​ជន​ជាតិ​លក់​សំបុត្រ​មួយ​ដុល្លារ​ហើយ​បើ​គាត់​ត្រូវ​មគ្គុទេសក៍​ ថែម​៣ដុល្លារ​ម្នាក់​»៕​​

អត្ថបទដោយ៖ គីមសាយ

No comments:

Post a Comment

សម្រស់​ទឹកធ្លាក់ ពពក​វិល

សម្រស់​ទឹកធ្លាក់ ពពក​វិល  កំពត:  ក្រៅ​ពី​គយ​គន់​សម្រស់​ធម្មជាតិ​ពី​លើ​ភ្នំ​ទី​សំចត​នីមួយៗ​ស្រូប​ខ្យល់​អាកាស​ដ៏​បរិសុទ្ធ ចូល​បួង​សួង​សុំ​...