Friday, August 31, 2018

សមុទ្រឈើកម្ពុជា

សមុទ្រ​ឈើ​ នៅ​មណ្ឌល​គិរី​ ​​មើល​បែក​ផ្សែង​​​ដាច់​កន្ទុយ​​​​ភ្នែក​​ជាប់​ជើង​មេឃ....
លោក​ ដួង​ វេហា ​​មគ្គទេសក៍​ទេសចរណ៍​​ខេត្ត​មណ្ឌលគិរី​ ​បាន​​ប្រាប់​ក្រុម​ការងារ «ផ្លូវ​ទៅ​ស្រុក» ថា៖ "សមុទ្រ​ឈើ​ វា​មិន​មែន​គ្រប​ដណ្ដប់​ដោយ​ទឹក​ទេ គឺ​វា​​ពោរពេញ​ដោយ​ដើម​ឈើ។ មូលហេតុ​ ដែល​​គេ​ហៅ​ថា សមុទ្រ​ឈើ​ ព្រោះ​​ពេល​យើង​ឈរ​លើ​កូន​ភ្នំ​នេះ​ ​គឺ​អាច​មើល​ឃើញ​ព្រៃ​ឈើ​លាត​សន្ធឹង​​ជាប់​ជើង​មេឃ​ដាច់​កន្ទុយ​ភ្នែក ប្រៀប​ដូច​ទឹក​សមុទ្រ​ ​ហើយ​ឃើញ​​ភ្នំ​តូច​ធំ ​​​ប្រៀប​ដូច​ជា​កោះ​យ៉ាង​ដូច្នោះ​ដែរ”។
សមុទ្រ​ឈើ​ ​ស្ថិត​នៅ​​ខាង​ជើង​ឆៀង​ខាង​លិច​​ក្រុង​សែន​មនោរម្យ​ និង​នៅ​ជិត​ភ្នំ​ដោះ​ក្រមុំ។ ​​ភ្ញៀវ​ទេសចរ​ទៅ​លេង​នៅ​មណ្ឌល​គិរី​ មិន​សូវ​រំលង​​តំបន់​នេះ​ទេ ​ព្រោះ​​វា​ពិត​ជា​មាន​ទេសភាព​ស្រស់​ស្អាត​ណាស់ ​​ជា​ពិសេស​គឺ​ពេល​ថ្ងៃ​រះ និង​ថ្ងៃ​​​​លិច។ ​ជាមួយ​នឹង​អាកាស​ធាតុ​​ត្រជាក់ដ៏​​រ៉ូមែនតិក វា​ក៏​ជា​ទី​កន្លែង​​​អំណោយ​ទាន​សម្រាប់​គូ​ស្នេហ៍​​ក្នុង​ការ​សាសង​ ឬ​លក្ខណៈ​គ្រួសារ​ក៏​ទទួល​បាន​អារម្មណ៍​រីករាយ​ប្លែក​​ផង​ដែរ៕





No comments:

Post a Comment

សម្រស់​ទឹកធ្លាក់ ពពក​វិល

សម្រស់​ទឹកធ្លាក់ ពពក​វិល  កំពត:  ក្រៅ​ពី​គយ​គន់​សម្រស់​ធម្មជាតិ​ពី​លើ​ភ្នំ​ទី​សំចត​នីមួយៗ​ស្រូប​ខ្យល់​អាកាស​ដ៏​បរិសុទ្ធ ចូល​បួង​សួង​សុំ​...